បាត់ដំបង ៖ សម្តេចក្រឡាហោម ស ខេង ប្រធានស្តីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះដែរ បន្ទាប់ពីបញ្ចប់ពិធីបើក សម្តេចប្រធានស្តីទីគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំក្បួនដង្ហែឃោសនាតាមបណ្តាវិថីមួយចំនួនក្នុងខេត្តបាត់ដំបង ដែលមានសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា អមដំណើរ និងមានបងប្អូនប្រជាពលរដ្ឋឈរអបអរសាទរយ៉ាងច្រើនកុះករផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ