ភ្នំពេញ ៖ ទាំងរស់ជាតិ ទាំងគុណភាព ទាំងអនាម័យ និងទទួលបានការគាំទ្រ ពីអតិថិជន កាន់តែច្រើនឡើង ពេលនេះ “ញ៉ាំឆ្ងាញ់” បានពង្រីកខ្លួននិងបង្ហាញវត្តមានសាខាថ្មីមួយទៀត នៅបឹងកេងកង ដែលជាសាខាទី៥ របស់ “ញ៉ាំឆ្ងាញ់” ធ្វើអោយអតិថិជន ងាយស្រួល ក្នុងការទទួលយក រស់ជាតិដ៏ឆ្ងាញ់ពិសារ គឺស៊ុប បែបចិន ពី “ញ៉ាំឆ្ងាញ់”។

កញ្ញា ម៉ូ ដែលជាម្ចាស់ ប្រេន “ញ៉ាំឆ្ងាញ់” បានអោយដឹងថា ៖ “ញ៉ាំឆ្ងាញ់” គឺជាហាងស៊ុប មួយចានៗ រស់ជាតិបែបចិន កើតឡើងបានរយៈពេលជិត០៣ឆ្នាំមកហើយ ដោយផ្តោតលើរស់ជាតិចំនួន០៣មុខ ជូនដល់អតិថិជន ដែលជាអ្នកទទួលទាន សម្រាប់ជ្រើសរើស មាន ៖ ស៊ុបចិន ស៊ុបកង្កែប និង ស៊ុបទឹកដោះគោ ដោយមានលក្ខណៈពិសេសនៃស៊ុប គឺធ្វើឡើងបែបកាត់ខ្មែរ ងាយស្រួលក្នុងការទទួលទាន រស់ជាតិឆ្ងាញ់។

កញ្ញា ម៉ូ ម្ចាស់ប្រេន “ញ៉ាំឆ្ងាញ់” បានបន្តអោយដឹងថា ៖ “ញ៉ាំឆ្ងាញ់” សាខាបឹងកេងកង គឺជាសាខាទី៥ រួមមាន សាខាទួលទំពូង ទួលសង្កែ បឹងស្នោ និងសាខាទួលគោក។ ដោយទទួលបានការគាំទ្រ កាន់តែច្រើន ម្ចាស់ប្រេន “ញ៉ាំឆ្ងាញ់” ក៏មានគម្រោង បន្តជាមួយការពង្រីកសាខា អោយកាន់តែច្រើន ដែលអាចនិយាយបាន “ញ៉ាំឆ្ងាញ់” នឹងមានសាខា ទូទាំងប្រទេស។

កញ្ញា ម៉ូ បានបញ្ជាក់អោយដឹងថា ប្រសិនបើអតិថិជន ចង់ភ្លក់រស់ជាតិចិន ដែលជាមានឪជារស់ឆ្ងុញឆ្ងាញ់ អាចចូលទៅកាន់ផេកហ្វេកបុក “ញ៉ាំឆ្ងាញ់” ទាំង៥សាខា ជាពិសេស នៅសាខាបឹងកេងកងនេះ គឺស្ថិតនៅ ផ្ទះលេខ៣០ ស្ថិតលើផ្លូវលេខ៣០២ កែងផ្លូវលេខ៧៥ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង។

ជាមួយគ្នានេះផងដែរ “ញ៉ាំឆ្ងាញ់” ក៏មានលក់ សិទ្ធចែកចាយបន្តផងដែរ ជាមួយនិងលក្ខ័ណដ៏សមស្របមួយចំនួន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ