(បន្ទាយមានជ័យ) ៖ ជំនាញបានស្នើរឲ្យបងប្អូនពលករខ្មែរធ្វើការនៅប្រទេសថៃនិងម៉ាឡេស៊ី ដែលឆ្លងដែនមកពីថៃចូលតាមច្រកទ្វារព្រំដែនអូរស្មាច់ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យនិងច្រកព្រំដែនអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ត្រូវត្រួតពិនិត្យអោយម៉ត់ចត់រកវីរុសអូមីក្រុងនៃជម្ថឺកូវីដ១៩ ។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យបានអោយដឹងថ្ងៃទី០៩ខែកុម្ភៈថា: អ្នកពាក់ព័ន្ធត្រូវតែបង្កើនការចូលរួមសហការឲ្យបានខ្ចប់ខ្ចួនជាមួយមន្រ្តីសុខាភិបាលជួរមុខដើម្បីត្រួតពិនិត្យសុខភាពរបស់បងប្អូនខណះបច្ចុប្បន្ននេះវិរុសបម្លែងខ្លួនថ្មីប្រភេទអូមីក្រុងកំពុងមានការរាតត្បាតពីប្រទេសថៃនោះ។
លោកបាន្ថែមថា នៅដើមឆ្នាំ២០២២នេះពលករឆ្លងដែនចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់មានចំនួន៥នាក់ហើយដែលឆ្លងមកមានផ្ទុកវិរុសបម្លែងខ្លួនថ្មីប្រភេទអូមីក្រុង។
ក្នុងនោះដែរមន្រ្តីសុខាភិបាលបានរៀបចំនឹងមើលថែសុខភាពរបស់ពួកគាត់ដោយមានយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានសុខភាពជាប់ជាប្រចាំនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដនៅចំណុចភូមិផ្អុង។
ឯលោកវរសរនីយ័សេនីយ៍ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅប្រចាំការនៅស្ថានីយ៍ទទួលពលករខ្មែរបានអោយដឹងថ្ងៃទី០៩ខែកុម្ភ:ថា: ពីថ្ងៃទី០១ខែុម្ភ: មក ក្នុងចំណោមពលករខ្មែរវិលពីប្រទេសថៃតាមច្រកព្រំដែនអួរបីជាន់ក្នុង១ថ្ងៃៗពី១៥០ទៅ៣០០នាក/១ថ្ងៃៗ មានវិជ្ជមានកូវីដ១៩ វិរុសអូមីក្រុងចំនួន.៧នាក់ /៤នាក់ ។
លោកបន្តថា ចំពោះមុខគ្រូពេទ្យផ្នែកសុខាភិបាលនិងសមត្ងកិច្ចពាក់ព័ន្ទបានយកចិត្តទុកដាក់លើការត្រួតពិនិត្យសុខភាពពលករ ពិសេសលើរកវិរុសមីក្រុងនៃជម្ងឺកូវីដ១៩ ៕