ខេត្តបន្ទាយមានជ័យ ៖ ករណីហិង្សាដោយចេតនាកើតឡើងនៅចំណុចភូមិភាសជើងឃុំសារង្គស្រុកស្វាយចេក កាលពីយប់ម៉ោង៨និង១៥ នាទីថ្ងៃទី១១ខែមករាឆ្នាំ២០២២ នៅមុខផ្ទះរបស់គូទំនាស់។

លោកវរសេនីយ៍ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានអោយដឹងថា: នៅវេលាខាងលើជនសង្ស័យឈ្មោះស្មែ ជឹម ភេទប្រុសអាយុ៣១ឆ្នាំ ដោយមានឈ្មោះម៉ាន់ និមលភេទប្រុសអាយុ៣៩ឆ្នាំមានទីលំនៅភូមិជាមួយគ្នាបានយកចបកាប់វាយទៅលើឈ្មោះផាន់ រត្នភេទប្រុសអាយុ៣៦ឆ្នាំចំពីលើក្បាលផ្នែកខាងឆ្វេងបណ្ដាលអោយបែកប្រវ៉ែង០៦សង់ទីម៉ែត្រហើយបានយកទៅសង្រ្គោះបន្ទន់នៅមន្ទីរពេទ្យខេត្តបាត់ដំបង។

លោកអធិការបន្តថា ៖ មុនពេលកើតហេតុឈ្មោះ ស្មែ ជេម ដែលជាម្ចាស់ផ្ទះនិងឈ្មោះប្រិយ៍ ដែលកីជាប្រជាការពារនិងឈ្មោះម៉ាន់ និមល កំពុងផឹកស៊ី ហើយចាក់កូនធុងបាស។ ពេលនោះឈ្មោះផាន់ រត្ន ដែលជាជនរងគ្រោះ ស្ថិតក្នុងស្ថានភាពស្រវឹងផងនោះ បានកាន់ចបជីក មកវាយរបងផ្ទះរបស់ឈ្មោះស្មែ ជេម ហើយស្រែកថា “អាណាខ្លាំងចេញមកវាយមួយស្មើ”។

ពេលនោះឈ្មោះកីនិងឈ្មោះនិមលត្រូវជាបងថ្លៃរបស់ឈ្មោះរត្នបានចូលទៅសួរនាំកុំអោយមានបញ្ហាឈ្លោះគ្នាអីជាមួយម្ជាស់ផ្ទះ ហើយសុំយកចបជីកចេញបានហើយ។ ប៉ុន្តែឈ្មោះ រត្ន បានរត់ទៅយកពូថៅពុះអូសរត់ចូលមកកាប់ឈ្មោះកី តែឈ្មោះកីគេចផុត ហើយបានបែមកកាបឈ្មោះនិមលម្ដងវិញ។ ហើយក៏គេចផុតដែរ។ បន្ទាប់មកទៀតឈ្មោះនិមល បានយកចបកាប់វាយទៅលើឈ្មោះរត្ន វិញមួយចបកាប់ បណ្ដាលអោយរងរបួសធ្ងន់តែម្តង។ មូលហេតុនៃអំពើហឹង្សារនេះ មកពីស្រវឹងនិងចចេស មិនស្តាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ