ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ នៅសង្កាត់កាកាបទី២ លោកវង្ស សៀងហាក់ ជាប្រធានស្ដីទីគណៈកម្មាធិការគណបក្សសង្កាត់ ដែលទើបតែងតាំងកាលពីថ្ងៃទី៥ ខែមករា ២០២២ ដឹកនាំបើកសន្និបាតបូកសរុប ២០១៧-២០២២ និងពិភាក្សាអនុម័តគោលនយោបាយសម្រាប់អភិវឌ្ឍសង្កាត់កាកាបទី២បន្តពីឆ្នាំ២០២២ដល់ឆ្នាំ ២០២៧ ។

ពិធីនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម ឃុត ចាន់ដារ៉ា តំណាងគណបក្សរាជធានីភ្នំពេញ។ លោក អ៉ិត ជំនិត អភិបាលរងខណ្ឌ លោក យិន គា លោកស្រី សាយ សុនីតា និងមានសមាជិកសមាជិការ ក្រុមព្រឹក្សាសង្កាត់ ចូលរួម ២៥០នាក់ ទាំង៥ភូមិ។

សមិទ្ធិផលកន្លងមកសម្រេចបានក្នុងអាណត្តិទី៤ ១០០ភាគរយ រួមមាន ប្រឆាំទប់ស្កាត់អំពើរំលោភច្បាប់ អំពើពុករលួយ ការជួញដូរគ្រឿងញៀន ជួញដូមនុស្សរំលោភយកដីធ្លី និងជំរុញ ដោះស្រាយទំនាស់វិវាទដីធ្លី ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងយុត្តធម៌ ។ ជំរុញការកសាងនិងថែរក្សាហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន មាន យកចិត្តទុកដាក់ ជាប្រចាំចំពោះ ជនពិការ ចាស់ជរា ស្ត្រីមេម៉ាយ កុមារគ្មានទីពឹង ជាពិសេដប្រជាពលរដ្ឋរងគ្រោះមហន្តរាយនានា ។ បំរើសេវាសាធារណៈ ផ្លូវ ប្រព័ន្ធលូបង្ហូរទឹកស្អុយ បណ្ដាយអគ្គិសនី ទឹកស្អាត ។ល។

ដោយឡែកសម្រាប់អាណត្តិ ទី៥ លោក វង្ស សៀងហាក់ បាថ្លែងបញ្ជាក់ថា ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយ គុណភាព តម្លាភាព គណនេណ្យភាព និងភាពជឿទុកចិត្ត រួមមាន១០ចំណុច ការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ មានសេវារដ្ឋបាល សេវាអប់រំ សេវាសុខាភិបាល ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការផ្គត់ផ្គង់ទឹកស្អាត ពង្រងឹងប្រពន្ធសោចស្រប អគ្គិសនី ការគ្រប់គ្រងដីធ្លី អនាម័យនិងបរិស្ថាន ។

លោកក៏បានជំរុញដល់មន្ត្រីបក្សត្រូវធ្វើជាស្នូលនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្ស និងធ្វើជាគម្រូដល់សមាជិកសមាធិការ និងអ្នកគាំទ្រគណបក្ស ក៏ដូចមហាជនទូទៅ ក៏ដូចជាខិតខំកសាងទំនាក់ទំនងល្អជាមួយមហាជន សហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងធ្វើអំពើល្អជាមួយប្រជាជនគ្រប់មូលដ្ឋាន សំដៅលើកកម្ពស់ប្រជាប្រិយភាពរបស់គណបក្សនិងទទួលបានការគាំទ្របន្ថែមទៀតចំពោះគណបក្សប្រជាជនកម្ពុជា ត្រូវមានស្មារតីនៅកៀកថែទាំទ្រព្យសមប្បត្តិរបស់ប្រជាពលរដ្ឋឲ្យបានល្អ ។ ក្រុមការងារទាំងអស់ត្រូវគ្រប់គ្រប់មុខសញ្ញាឲ្យបានច្បាស់លាស់ដើម្បីជួយពួកគាត់ឲ្យចំគោលដៅដោយមានការលើកទឹកចិត្ត ។

ស្របតាមគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល និងអន្តរក្រសួង រួមមាន ក្រសួងអប់រំ ក្រសួងសេដ្ឋកិច្ច ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ តែងយកចិត្តទុកដាក់ទប់ស្កាត់ជម្ងឺឆ្លងផ្សេងៗ ជាពិសេសជំងឺរាតត្បាត(កូវីដ១៩) បានល្អ ដោយសម្ដេចបានបិតបញ្ចប់ ព្រឹត្តិការ ២០កុម្ភៈ មួយរយភាគរយ ។តែយើងក៏មិនត្រូវមើលស្រាលជំងឺនេះឡើយត្រូវតែប្រុងប្រយ័ត្នជានិច្ច បន្តអនុវត្តន៍៣កុំ៣ការពារ ។

ជាចុងក្រោយ លោកវង្ស សៀងហាក់បានជំរុញក្រុមការងារចុះជួយត្រូវគ្រប់គ្រងថែទាំសមាជិក សមាជិកា គណបក្សបន្តអនុវត្ត សម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី០៥ ឆ្នាំ២០២២ ខាងមុខនេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ