ខេត្តបន្ទាយមានជ័យ ៖ បងប្អូនបង្កើត២នាក់ បើករថយន្តនៅពេលយប់ទៅទិញត្រីយកមកលក់ តែដេកលក់មួយភាំងក៏វេចង្កូតធ្លាក់ពីថ្នល់ជាតិក្រឡាប់ចូលប្រឡាយទឹករាក់បង្កអោយរបួសធ្ងន់។ គ្រោះថ្នាក់នោះកើតឡើង នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅចំណុចប្រឡាយស្ទឹងសែនស្ថិតក្នុងភូមិតាគង់ ភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

នគរបាលចរាចរណ៍ស្រុកភ្នំស្រុក បានឲ្យដឹងថា ៖ ជនរងគ្រោះរបួសធ្ងន់ទាំង២នាក់បងប្អូនបង្កើត មាន ៖ ១. ឈ្មោះ នឿម ដំ ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកបរ និង ២/-ឈ្មោះ នឿម និត ភេទស្រី អាយុ៣៧ឆ្នាំ អ្នករួមដំណើរ។ ទាំង២នាក់រស់នៅភូមិស្មាច់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

នគរបាលបានឲ្យដឹងបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះពីនាក់បងប្អូន បានធ្វើដំណើរតាមរថយន្ត ម៉ាកវីកូរ ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ1D-3305ដើម្បី ទៅ រកទិញត្រីនៅភូមិតាគង់ ភូមិក្នាំង ឃុំណាំតៅ នៅពេលយប់យកមកលក់បន្តនៅផ្សារ។

លុះបើកមកដល់ចំណុចខាងលើស្រាប់តែអ្នកបើកដេកលក់មួយភាំងបណ្តាលឲ្យរថយន្តរេចង្កូតក្រោយពីដឹងខ្លួនវិញរថយន្តបានជ្រុលមកឆ្វេងដៃហួសស្ពានក្រឡាប់ធ្លាក់ចូលប្រឡាយជាច្រើនត្រឡប់។
តែសំណាងដែរ ដោយទឹកប្រឡាយមានទឹកត្រឹមស្មងជើង។ ហេតុនេះបណ្តាលឲ្យមនុស្ស២នាក់នៅក្នុងរថយន្តរបួសធ្ងន់។ ចំណែករថយន្តរថយន្តខ្ទេចខ្ទីរ។

នគរបាលបានបន្តទៀតថាក្រោយពីកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំណាំតៅបានចុះទៅដល់កន្លែងកើតហេតុជួយសង្រ្គោះយកមនុស្សរងរបួសធ្ងន់ួទាំង២នាក់នៅជាប់ក្នុងរថយន្ត រួចនាំយកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ