(ភ្នំពេញ) ៖ សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA)សង្កេតឃើញឃើញថាសុវត្ថិភាពអ្នកសារព័ត៌មានពុំទាន់មានការគោរពអនុវត្តឲ្យបានត្រឹមត្រូវពីគ្រប់ភាគីក្នុងពេលចុះព័ត៌មាន  ជាក់ស្ដែង ប៉េង សុភា ហៅ តូម៉ាតូ ជាទីប្រឹក្សា UMA ជាអ្នកវិទ្យុ ជាអ្នករាយការណ៍ព័ត៌មានជាភាសាថៃ ទៅប្រទេសថៃ ត្រូវបានជនមិនស្គាល់ឈ្មោះជាសមាជិកសន្តិសុខ ក្រុមកូដករ ឬបាតុករ របស់សហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហញគាវើលដ៍ មានចតនាលួចថតរូបអ្នកសារព័ត៌មាន មិនដឹងក្នុងគោលបំណងអ្វីនោះទេ? កាលពីល្ងាចថ្ងៃចន្ទទី២៧ខែធ្នូឆ្នាំ២០២១ វេលម៉ោងប្រហែល៦ល្ងាចត្រង់ចំណុចផ្លូវចូលក្រុមហ៊ុនណាហ្គាវើលដ៍ទី២ទោះបីលោកតូម៉ាតូបានចុះទៅយកព័ត៌មាន និងបានបង្ហាញប័ណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន ស្របច្បាប់ដល់ជនលួចថត តែបែជាមិនព្រមមើលរួចរត់គេចខ្លួនចូលក្នុងហ្វូងកូដករ ឬបាតុករបាត់ ដោយបានហៅវិទ្យុទាក់ទងអោយក្រុមសន្តិសុខថ្មីមកជំនួសទីតាំងរបស់ខ្លួន ដើម្បីសម្រួលសូមទោសលោក តូម៉ាតូ។ ជាចំឡើយនៃក្រុមសន្តិសុខការពារហ្វូងកូដករ ឬបាតុករបានឆ្លើយថា «មិនស្គាល់ឈ្មោះ និងមិនដឹងអ្នកណាលួចថតឥលូវអោយពួកខ្ញុំសូមទោសបង»។

ជាថ្មីម្ដងទៀត UMA ពិតជាមានការសោកស្ដាយ និងក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពអ្នកសារព៍ត៌មានពេលចុះយកព័ត៌មាននៅទីប្រមូលផ្ដុំកូដកម្មឬបាតុកម្មនៅទីសាធារណៈ។

ជាងនេះទៅទៀត បណ្ដាញសង្គមហ្វេសបុករបស់លោក តូម៉ាតូ ក៏ត្រូវបានគេហែកយក ក្រោយពីលោកបានបង្ហោះពីសកម្មភាពដែលបានកើតឡើងចំពោះរូបលោកនៅគ្រានោះ UMA យល់ឃើញថានេះគឺជាករណីគំរាមថ្មីមួយទៀតតាមរយៈបណ្ដាញសង្គមនាំអោយប៉ះពាល់ដល់សេរីភាពសារព័ត៌មាន សិទ្ធិបញ្ជេញមតិ ក្នុងការយកព័ត៌មាន និងរាយការណ៍ព័ត៌មាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ