ភ្នំពេញ ៖ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិក្រោលគោលនិង ភូមិ ស្ពានខ្ពស់ក្នុងសង្កាត់កីឡូម៉ែត្រលេខ ៦ខណ្ឌឬស្សីកែវក៏ដូចជាអ្នកធ្វើដំណើរ ឆ្លងកាត់បានមានប្រតិកម្មនិងខឹងសម្បាជាខ្លាំងចំពោះអាជីវកម្មរថយន្តដឹក ដែលបានដឹកដីស្អុយយកមកចាក់ហាលនៅក្រោយវត្តទួលអស់លោក បណ្តាលអោយដីជាប់កង់ ជ្រុះ ប្រឡាក់ផ្លូវ ពេលភ្លៀងរអិល ពេលថ្ងៃក្តៅស្ងួតដីហុយ សំពោង ស្ទើរមើលផ្លូវលែងឃើញ។ ដែលបញ្ហានេះ គឺបង្កឡើងដោយ រថយន្តដឹកដីដឹកខ្សាច់របស់ ឈ្មោះ វែង ដែលគេស្គាល់ថា(តាវែងៗ) នោះ បច្ចុប្បន្នកំពុងតែធ្វើសកម្មភាពបំផ្លាញផ្លូវលំនិងផ្លូវបេតុងក្នុងខណ្ឌឫស្សីកែវ ជាពិសេសរថយន្តរបស់ក្រុមតាវែងនេះតែងតែបង្កគ្រោះថ្នាក់ចរាចរបង្កឱ្យមានមនុស្សស្លាប់របួសនិងខូចខាតទ្រព្យសម្បត្តិជាញឹកញាប់ ។

ទន្ទឹមការបង្កអោយប៉ះពាល់ដល់បរិស្ថាននេះប្រជាពលរដ្ឋក៏ធ្លាប់ស្នើរសុំទៅលោក អភិបាលរាជធានីភ្នំពេញ ក៏ដូចជា អភិបាលខណ្ឌឬស្សីកែវ ចាស់អោយជួយអន្តរាគមន៍ តាមបណ្តាញសង្គមដែរ តែគ្មានប្រសិទ្ធិភាព។

បើតាមប្រភពពីប្រជាពលរដ្ឋឱ្យដឹងថា រថយន្តក្រុមតាវែងនេះដឹកដីដឹកខ្សាច់បំផ្លាញផ្លូវខូចខាតស្ទើគ្រប់កន្លែង ក្នុងខ ណ្ឌឫស្សីកែវ ហើយការដឹកដីដឹកខ្សាច់មិនដែលគ្របតាមការណែនាំរបស់អាជ្ញាធរទេ ដោយកំពុបដីឬខ្សាច់ជ្រុះពេញផ្លូវ ពេលខែភ្លៀងបែកភក់វ៉ល់ពេលមេឃក្តៅហុយត្រលោម ពេញផ្ទះប្រជាពលរដ្ឋពិបាករស់នៅណាស់មិនដែលស្រោចទឹកទេ ។ ជាងនេះទៀតរថយន្តរបស់តាវែងនេះ យកតៃកុងក្មេងៗបើកលឿនៗបង្កគ្រោះថ្នាក់ចរាចរដល់មនុស្សស្លាប់និងរបួសជាញឹកញាប់ ។

តាមប្រជាពលរដ្ឋ ដែល រស់នៅសងខាងផ្លូវខាងលិចស្ពានវត្តទួលសន្តិវ័នហៅវត្តទួលអស់លោក បានអោយដឹងថា រយះពេលប្រមាណ២ទៅ៣ឆ្នាំមកហើយ ដែលរថយន្ត ជាច្រើនគ្រឿង របស់ឈ្មោះវែង បានដឹកដីស្អុយមកចាក់ហាលនៅក្នុងដីវាលមួយកន្លែងនៅតំបន់នោះ ហើយ ពេលស្ងួតក៏បានដឹកដីនោះ យកចេញទៅលក់ចាក់ក្នុងដីឡូតិ៍នានា។ លុះក្រោយមករថយន្តនោះក៏បានប្តូរទីតាំងដឹកដីស្អុយមកចាក់នៅជាប់របងវត្តទួលអស់លោកវិញ និងចាក់លើដីផ្លូវជាប់មាត់ប្រឡាយអូរវែង។ នៅក្នុងការដឹកដីស្អុយបណ្តាលអោយដីធ្លាក់រាយប៉ាយពេញផ្លូវ បង្កជាភក់នៅរដូវភ្លៀងហើយពេលរាំងដីហុយសំពោង ដោយមិនបានបំពេញកាតព្វកិច្ចគ្រប លាងផ្លូវនោះទេបង្កអោយប៉ះពាល់រស់នៅរបស់ប្រជាពលរដ្ឋ នៅជុំវិញ ក៏ដូចជាអ្នកដំណើរឆ្លងកាត់យ៉ាងខ្លាំង។

ប្រជាពលរដ្ឋ ក៏បានអោយដឹងទៀតថា កន្លងមក ពួកក៏បានក៏បានសំណូពរទៅអាជ្ញាធរ រដ្ឋបាលរាជធានីភ្នំពេញ ខណ្ឌ សង្កាត់ ដើម្បីមានវិធានការទប់ស្កាត់ដើម្បី លើកកម្ពស់បរិស្ថានក៏ដូចជាសោភ័ណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែប្រសើរតែអាជ្ញាធរហាក់ដូចជាមើលមិនឃើញ ចេះតែបណ្តែតបណ្តោយអោយរថយន្តដឹកដីទាំងធ្វើអាជីវកម្ម បំផ្លាញបរិស្ថានទៅវិញ។

ប្រជាពលរដ្ឋ ក៏បានសំណូមពរ ជាថ្មីម្តងទៀត សូមអោយលោកឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ ដែលទើបទៅកាន់ថ្មី មេត្តាជួយមានវិធានការទប់ស្កាត់ រថយន្តដឹកដីទាំងនោះនិងមានវិធានការយ៉ាងតឹងរឹង ចំពោះម្ចាស់ រថយន្ត ដឹកដីណាមិនស្តាប់តាមការណែនាំ មិនគ្រប ធ្វើអោយដីជ្រុះហើយមិនលាងផ្លូវនោះ ទេដូច្នេះសូមអាជ្ញារធរពាក់ពន្ធ័មេត្តាជួយមានវិធានការលើរថយន្តដែលមានម្ចាស់ឈ្មោះតាវែងនេះផង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ