ភ្នំពេញ៖ ដីច្រាំងទន្លរបស់រដ្ឋនៅក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វារដែលដីតំបន់នោះកំពុងត្រូវប៉ាន់ឡើងកប់ពពកជាហេតុធ្វើឱ្យ ក្រុមហ៊ុន និងអ្នកមានលុយ មានអំណាចមិនចេះឆ្អែតឆ្អន់ចង់បានខ្វា ក បុកគ្រឹះ ធ្វើរបង រំលោភយកជាកម្មសិទ្ធិបណ្តើរៗហើយ ពុំត្រូវបានអាជ្ញាធរ ខណ្ឌជ្រោយចង្វារក៏ដូចសាលា រាជធានីភ្នំពេញយកចិត្តទុកដាក់ទប់ស្កាត់នោះទេ ប៉ុន្តែត្រូវបានគេដាក់ការសង្ស័យថាជាការឃុបឃិតគ្នាទើបអាចធ្វើបាន ។

ជាក់ស្តែង ដីច្រាំងទន្លេមួយកន្លែងនៅក្នុងភូមិ៣ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានសាងសងដោយបុកគ្រឹះរំលោភចូលច្រាំងទន្លេមេគង្គប្រមាណជាង២០ម៉ែត្រ ដែលអ្នកណាៗក៏មើលឃើញដែរ បើសិនគេធ្វើដំណើរតាមខាងត្បូងផ្លូវទាហានជើងទឹក ។ ក្រៅពីនោះ ក៍មានសំណង់របងជាច្រើនទៀតកំពុងតែសង់រំលោភយកច្រាំងទន្លេសាបហើយ និងទន្លេមេគង្គ សំណង់ទាំងនោះ បានសាងសង់រួចរាល់ហើយ និងខ្លះទៀតកំពុងតែសាងសង់។

តាមព័ត៌មានថាសំណង់ដ៏មហិមារំលោភយកច្រាំងទន្លេមេគង្គនោះជារបស់យាយល្បីឈ្មោះម្នាក់នៅក្នុងសង្គមបច្ចុប្បន្ន ។

តាមព័ត៌មានបានលួចខ្សឹបទៀតថា គ្មាន នណាម្នាក់ហ៊ាននោះទេព្រោះយាយល្បីឈ្មោះម្នាក់ នោះមានលុយមានអំណាចណាស់ ក្រៅពីនោះសុទ្ធតែអ្នក មានលុយ និងមានអំណាច ដែលបានរំលោភយកច្រាំងទន្លេជាច្រើនកន្លែង ។

ដោយឡែកទៀត ច្រាំងទន្លេមេគង្គ កំពុងរងការរំលោភ យកដូចគ្នា ដែរ ដូចជា នៅខាងជើង កំពង់ដស្វាយជ្រុំ និងមុខ វិហារអ៊ិស្លាម ឈៀងខាងត្បូង ក្នុងសង្កាត់ជ្រោយចង្វារ ជាដើម ។

ទីតាំងមួយនៅខាងកើតខុនដូរបស់លោកប៊ុនជេស្ជនោះត្រូវបានគេបុកគ្រឹះ ចាក់ធ្នឹម រំលោភចូលច្រាំងទន្លេ ប្រមាណ៥ម៉ែត្រ ហើយលាតសន្ធឹងតាមដងទន្លេមេគង្គប្រមាណ៧០ម៉ែត្រ។

សូមរំលឹកថាប៉ុន្មានឆ្នាំ មកហើយ សំណង់កំពស់៧ជាន់ មួយកន្លែង នៅក្បែរ(រដ្ឋាករទឹក) បានសាងសង់អត់ច្បាប់និងរំលោភច្រាំងទន្លេមេគង្គ ត្រូវបានអាជ្ញាធរ ខណ្ឌជ្រោយចង្វារ ហាមឃាត់ រដ្ឋបាលរាជធានីភ្នំពេញនិងក្រសួង នគរូបនីយ៍កម្មនិងសំណង់បានចេញសេចក្តីជួនដំណឹង អោយវាយចោលហើយសំណង់នោះបន្តសង់រហូតរួចរាល់។ នឹងហើយសម័យដុល្លារ និងអំណាចបក្សពួកបានធ្វើអោយច្បាប់ គ្មានតម្លាភាព។

ពាក់ពន្ធ័នឹងបញ្ហានេះត្រូវបានមជ្ឈដ្ឋានមហាជនបាន សង្ស័យថាសុទ្ធតែជាការត្រូវរ៉ូវគ្នាទើបអាចធ្វើបាន ព្រោះដីច្រាំងទន្លេមិនដែលអ្នកណាហ៊ានឲ្យច្បាប់នោះទេ បើឲ្យច្បាប់ត្រូវឲ្យទាំងអស់គ្នា ។ មហាជនលើកឡើងទៀតថា សូម្បីតែប្រជាពលរដ្ឋធ្វើរបងតូចតាចនៅលើដីស្របច្បាប់របស់ខ្លួនក៏មិនបានដែរ អាជ្ញាធរមកដល់ភ្លាម។

ទាក់ទិននឹងរឿងនេះ លោកវុធសូវៀត ប្រធានអន្តរវិស័យខណ្ឌជ្រោយចង្វារបានប្រាប់កម្ពុជាថ្មីតាមទូរសព្ទ័ថា រឿងនេះមិនដឹងទេ ដូចជាមានការឆកល្វែងសូមសួទៅអភិបាលរងទទួលបន្ទុក គឺលោកកៅសារ៉ាវុធ ចំណែកលោកកៅសារ៉ាវុធកម្ពុជាថ្មីព្យាយាមតេទៅចូលតែពុំមានអ្នកលើកទូរសព្ទ័ ឆាតដាក់រូបភាពនិងជាសំនួរតែត្រូវលោក កៅ សារ៉ាវុធ លុបឆាតចោលទៀត ប៉ុន្តែលោកបានឆ្លើយប្រាប់ការសែតក្នុងស្រុកមួយថា សំណង់គេធ្វើជាផែ ហើយគេសុំច្បាប់ពីសាលារាជធានីភ្នំពេញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ