ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋក៏ដូចមន្ត្រីជាម្ចាស់ដីចោទប្រកាន់ថា ក្រុមហ៊ុនអ៊ី អិល អេច (ELH) របស់គ្រួសារលោកតាន់ គឹមហួត បានរំលោភយកដីរបស់ខ្លួន ក្រោមលេសអភិវឌ្ឍន៍ពហុកីឡាដ្ឋាននៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកឈឹម ភិវឌ្ឍន៍ (មន្ត្រីនៅមន្ទីរទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភានិងអធិការកិច្ចខេត្តបន្ទាយមានជ័យ) ជាម្ចាស់ដីមួយកន្លែងនៅចំណុចភ្នំដូងព្រះភូមិ/សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ បានអោយដឹងដូចខាងលើ កាលពីថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២១។

លោកបានបន្ថែមថា ៖ ” ករណីនេះត្រូវដោះស្រាយជាបន្ទាន់ ក្រុមហ៊ុនលោកអភិវឌ្ឍន៍អ្វី ខ្ញុំមិនដឹងទេ តែក្រុមហ៊ុនលោកយកអេស្តាមកកាយទាំងកម្រោលបង្គោលព្រំដីខ្ញុំចោល២ដងហើយ ។.ខ្ញុំបាននិយាយជាមួយលោកម្តងជាពីរដងហើយ លោកក៍ឯកភាពគ្នាដែរ ។ តែជាស្តែងលោកនៅតែបំពានច្បាប់ កុំប្រើអំណាចខ្លាំងពេក ប្រទេសមានច្បាប់….”។

លោកឈឹម ភិវឌ្ឍបានបន្តថា ៖ “លោកធ្វើសម្បទានដីជូនរដ្ឋដើម្បីអភិវឌ្ឍន៍ មិនមែនសម្បទានអោយក្រុមហ៊ុនឯកជនដើម្បីផលប្រយោជន៍បុគ្គលឡើយដីប្រជាពលរដ្ឋតិចតួចណាស់កុំបំពានទៀតអី”។
“ស្រណោះភ្នំដូងព្រះ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (កាយយកអាចម៍ដីលក់ចង់រលាយភ្នំហើយ មិនទៅឃើញធ្វើអីនៅឡើយផង)។ ករណីបែបនេះ ក៏មានប៉ះលើពលរដ្ឋឬម្ចាស់ដី និងអ្នកទៅហួងហែងងយកដីខ្ពង់រាប ដីភ្នំដទៃទៀតដែរ។

ជាការឆ្លើយតបនឹងការចោទប្រកាន់នេះ លោកតាន់ គឹមហួត នៃក្រុមហ៊ុនអ៊ី អិល អេច(ELH) បានអោយសារព័ត៌មានដឹងថា ៖ បើលោកដឹងឈ្មោះអ្នករស់នៅនិងអាស្រ័យផលលើដីគម្រោងស្ថាបនា ពហុកីឡដ្ឋានខេតបន្ទាយមានជ័យ (ម្តុំភ្នំដូងព្រះ សង្កាត់អូរអំបិល និងភ្នំខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ម្តងថា ៥ហិកតា ១០ហិចតា ដល់២៥ហិកតា?) នោះបានចូលរួមបន្តបន្ទាប់ប្រជុំដោះស្រាយនិងទទួលសំណង។ ប៉ុន្តែឈ្មោះ ខាងលើបានទៅដាំបង្គោលរបងលើដីគម្រោងផ្លូវ។ ហេតុនេះ ពេលឡានបរចេញ ចូលដឹកដីទើស គេក៏ដើរុះរើចេញ ហើយយកបង្គោលនោះទុកអោយម្ចាស់ដោយមិនអោយខូចខាតដែរ។

លោកតាន់ គឹមហួត បានបន្តថា ៖ ឈ្មោះដូចខាងលើមានអំនួត អាងខ្លាំង ហើយក៏ធ្លាប់ប៉ះទង្គិចនឹងលោកច្រើនលើក ហើយខ្លាំងៗទៀតផង។ ហេតុនេះ ករណីចោទប្រកាន់ ឬធ្វើសកម្មភាពផ្សព្វផ្សាយរិះគន់មកលើលោក ក្រុមហ៊ុនលោកឬលើអាជ្ញាធរមានសមត្ថកិច្ច សូមអោយបុគ្គលនោះធ្វើអីតាមចិត្តគាត់ចុះ។ លោកគ្មានដំណោះស្រាយជាមួយទេ។

សូមរំលឹកថា គម្រោងស្ថាបនាពហុកីឡាដ្ឋានខេត្តបន្ទាយមានជ័យ ត្រូវបានរដ្ឋបាលខេត្តនេះស្នើឡើងអោយស្របនឹងព្រឹត្តិការណ៍អនាគតស៊ីហ្គេមឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតលើកដំបូង។ ពោលគឺតាំងពីកាលអាណត្តិលោកសួន បវរ ជាអភិបាលខេត្ត(ឆ្នាំ២០១៩) ដែលស្ថិតនៅម្តុំភ្នំដូងព្រះសង្កាត់អូរអំបិលនិងភ្នំខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។
ប៉ុន្តែទំហំដីស្តាតនិងហេដ្ឋារចនាសម្ព័ន្ធ ម្តងថា ៥ហិចតា ១០ហិកតា ដល់២៥ហិកតា?។

គម្រោងនេះ ត្រូវចំណាយថវិកាអស់ប៉ុន្មាន ឬប្លង់គោល ប្កង់លំអិតក៏មិនទាន់បង្ហាញជាសាធារណ:អោយទូលំទូលាយនៅឡើយ។ ប៉ុន្តែ មានសកម្មភាពផុលផុសនូវការចូកជីក កាយដី ពង្រាបដីភ្នំ យកអាចម៍លក់រាប់ពាន់ម៉ឺនឡាន ត្រូវបានដៃគូអាជ្ញាធរ គឺក្រុមហ៊ុនអ៊ី អិល អេច(ELH) ដែលសកម្មភាពនេះ ធ្វើឡើងជិត៣ឆ្នាំ មកហើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ