ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងមួយកន្លែងនៅច្រកឌឿងហែមក្បែរផ្សារអូរឬស្សីបើកដំណើរការធំជាងមុនប្រៀបដូចកាស៊ីណូទៅហើយក្រោយបរិបទកូវីដ-១៩ រៀងស្ងប់ស្ងាត់បន្តិចសូមអាជ្ញាធរជាពិសេសលោកលីម សុភា អភិបាលខណ្ឌ៧មករា និងលោកនេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា សូមជួយពិនិត្យមើលផង។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងមួយនេះស្ថិតនៅច្រកឌឿងហែមក្បែរផ្សារអូរឬស្សី ស្ថិតនៅក្នុងសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា កំពុងបើកដំណើរការយ៉ាងរលូនដែលនៅក្នុងទីតាំងាំងនេះមានល្បែងស៊ីសងឆ្នោតវៀតណាម ឡូតូ និងមានល្បែងស៊ីសងតាមអនឡាញជាច្រើនទៀត។

ប្រជាពលរដ្ឋបានដាក់ចម្ងល់ថាតើលោកលីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករារួមទាំងលោកនេត ស៊ីថុន អធិការនគរបាលខណ្ឌបានដឹងដែររឺទេ ព្រោះទីតាំងកត់ឆ្នោតវៀតណាមនេះបើកដំណើងជាយូរមកហើយ ទោះក្នុងបរិបទកូរវីដ-១៩ក៏ដោយ ក៏ទីតាំងល្បែងស៊ីសងឆ្នោតវៀតណាមនេះបើកយ៉ាងរលូនដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡើយ រឺមួយក៏ម្ចាស់ទីតាំងដាក់សំណែនត្រូវរាល់ខែហើយបានជាមិនចុះបង្ក្រាប។

គួរបញ្ជាក់ផងដែរថា កន្លងមក លោកអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោល នយោបាយ ភូមិសង្កាត់មានសុត្ថិភាព ទាំង៩ចំណុច ដែលក្រសួងមហាផ្ទៃដាក់អោយអនុវត្តន៍។

នាពេលកន្លងមកនេះសម្ដេច ក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ