ខេត្តត្បូងឃ្មុំ ៖ បុណ្យកឋិនទាន គឺ ជា បុណ្យ មួយ ដែល ពលរដ្ឋជា ពុទ្ធបរិស័ទ តែង និយម រួបរួម សាមគ្គី គ្នា ប្រារព្ធ ធ្វើ ជា រៀង រាល់ ឆ្នាំ ក្នុង ភាព គគ្រឹកគគ្រេង ប្រកប ដោយ គ្រឿង បរិក្ខារ បរិវារ កឋិន ដ៏ ច្រើន រួម មាន ប្រាក់ កាស ផង ដែល ហៅ ថា បច្ច័យ សង្កត់ ត្រៃ ទៅ តាម លទ្ធភាព។

កឋិន គឺ ការប្រជុំ រួម នូវ រូបធម៌ និង នាមធម៌ ដែល ប្រព្រឹត្ត ទៅ ក្នុង អត្ថន័យ ពីរ យ៉ាង គឺ ៖ សភាវៈ ឯណា រស់ បាន ដោយ កម្រ សភាវៈ នោះ ហៅថា កឋិន ព្រោះ លោក ប្រៀបប្រដូច ជា ឈើ ស្នឹង ដែល បុគ្គល កាត់ ចាកចេញ ពី ដើម ហើយ យក ទៅ បោះភ្ជាប់ នឹង ដី រមែង ដុះ លូតលាស់ ឬ រស់នៅ បាន ដោយ កម្រ យ៉ាងណា ឯ កិច្ច ដែល នឹង កើតឡើង ឬ តាំង ឡើង ជា កឋិន ពេញទី គឺ បាន ដោយ កម្រ ពន់ពេក ណាស់ ក៏ យ៉ាង នោះ ដែរ។ ពោល សរសើរ ព្រោះ ចីវរ ទាន ដែល យើង កសាង ជា កឋិន នោះ ជា ទាន វិសេស ជាង ទាន ដទៃ ដែល ព្រះអរិយ ទាំងឡាយ មាន ព្រះសម្ពុទ្ធ ជា ប្រធាន តែង ពោល សរសើរ ថា ជា ទាន ដ៏ វិសេស អាច រួបរួម ឬ ក៏ សង្គ្រោះ នូវ អានិសង្ស ៥ យ៉ាង របស់ ភិក្ខុ អ្នក ក្រាលគ្រង មិន ឱ្យ ទៅ គ្រង នៅ ទី ដទៃ បាន ។

ដោយបុណ្យកុសល នៃអង្គកឋិនទាននេះ ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តឬស្សីជួរ សូមថ្លែងអំណរគុណដល់ លោកប៊ុន ធី អនុប្រធានសាលាដំបូងខេត្តត្បូងឃ្មុំនិងលោកស្រី ព្រមទាំងបុត្រ និង លោកស៊ាម អេងស្រ៊ុន នាយកស្ដីទី ទីចាត់ការហិរញ្ញវត្ថុសាលាខេត្តត្បូងឃ្មុំនិងលោកស្រីព្រមទាំងបុត្រ ដែលបានចូលរួមបុណ្យកឋិនទាន វត្តឬស្សីជួរ នូវត្រ័យចីវរមួយចំនួន ព្រមទាំងបច្ច័យ៣.៤១០.០០០រៀល (បីលានសែសិបម៉ឺនរៀល) ក្នុងនោះដែរលោកប៊ុន ធី បានចូលរួមកសាងផ្ទះបាយចំនួន ៥.០០០.០០០រៀល (ប្រាំលានរៀល) សរុបបច្ច័យចំនួន ៨.៤១០.០០០ (ប្រាំបីលានបួនសែនមួយម៉ឺនរៀល)។

ភិក្ខុ រតនញ្ញោណោ គង់ ដារ៉ា (វត្តឫស្សីជួរ) សូមជូនពរដល់លោកនិង លោកស្រី ព្រមទាំងបុត្រ ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ អនុមោទនាបុណ្យ!៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ