ភ្នំពេញ ៖ តាមដីកាកោះ ចេញដោយលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅនារីម្នាក់ ជាអ្នកលក់ផលិតតាមអនឡាញឈ្មោះ ស្រី សុនិតា (Sonita Mako) និងម្ចាស់ហាងលក់ផ្កា Embassy ឈ្មោះ រ៉ុន រ៉ូប៊ីនណា ឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី១០ និងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីសាកសួរអំពីដំណើររឿង បរិហារកេរ្តិ៍ជាសាធារណៈ និងសមគំនិតបរិហារបង្កាច់កេរ្តិ៍ និងពីបទជេរផ្សេងៗ។

មហាជនដែលជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានរិះគន់ថា Sonita mako ជាក្មេងទំនើង មើលងាយផ្លូវច្បាប់ ដើរជេរប្រមាថ និងមួលបង្កាច់ បរិហារកេរ្តិ៍គេជាសាធារណៈច្រើននាក់មកហើយ ទង្វើនេះជាទង្វើអសីលធម៌ដែលធ្វើឲ្យប៉ះពាល់កិតិ្តយសសេចក្តីថ្លៃថ្នូរស្រ្តីខ្មែរ។

ជនរងគ្រោះបានដាក់ពាក្យប្តឹងឈ្មោះ ស្រី សុនីតា (គណនីហ្វេសប៊ុក Sonita Mako) ពីបទបរិហារបង្កាច់កេរ្តិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ និងប្តឹងឈ្មោះ រ៉ុន រ៉ូប៊ីនណា (គណនីហ្វេសប៊ុក ឈ្មោះ Rob Binarun) ពីបទផ្សំគំនិតបរិហារបង្កាច់កេរ្តិ៍៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ