ខេត្តបាត់ដំបង ៖ សាលារៀនវ៉េស្ទឡាញន៍ សាខាចំការសំរោង ខេត្តបាត់ដំបង ផ្តល់ជូនអាហារូបករណ៍ ចំនួន ៣០០កន្លែង។ ការផ្តល់អាហារូបករណ៍ជូនទៅដល់សិស្សានុសិស្ស ដើម្បីសិក្សានៅសាលារៀនវ៉េស្ទឡាញន៍ សាខាចំការសំរោង ចំនួន៣០០កន្លែង រហូតដល់៣ឆ្នាំ តាមរយៈការប្រឡង Caribou Mathematics លើកទី២។

ការប្រឡងគណិតវិទ្យា “Caribou” នឹងធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និង១១ ខែវិច្ឆិកាខាងមុខ តាមប្រព័ន្ធ អនឡាញ (Zoom Conference)។ ទន្ទឹមនឹងនេះ សិស្សមកពីគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននានា អាចយកពាក្យប្រឡងនៅសាលារៀនវ៉េស្ទឡាញន៍ សាខាបាត់ដំបង ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ចំពោះអាហារូបករណ៍នឹងផ្តល់ជូន សម្រាប់សិស្សកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី២ ដល់ទី១២ ដែលនឹងទទួលបាន៖
✔️ “ចំណាត់ថ្នាក់លេខ១” ទទួលបាន ១០០% ចំនួន២២កន្លែង
✔️ “ចំណាត់ថ្នាក់លេខ២” ទទួលបាន ៥០% ចំនួន៥៥កន្លែង
✔️ “ចំណាត់ថ្នាក់លេខ៣” ទទួលបាន ៤០% ចំនួន១១០កន្លែង
✔️ “ចំណាត់ថ្នាក់លេខ៤ និងលេខ៥” ទទួលបាន ៣០% ចំនួ១១០កន្លែង។

សមស្វែងរកការដាក់ពាក្យប្រឡង និងព័ត៌មានអាហារូបករណ៍ នៅសាលារៀនវ៉េស្ទឡាញន៍ សាខាចំការសំរោង ឬទំនាក់ទំនងតាមរយៈ
☎️ 092 675 168 / 010 319 123

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ