ភ្នំពេញ ៖ ការគិតគូរពីសុខភាព ហើយនាំគ្នាទៅប្រាណ គឺជារឿងដ៏ល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលស្រលាញ់ និងចង់ថែរក្សាសុខភាព ប៉ុន្តែតើការហាត់ប្រាណបែបណា ទើបធ្វើអោយមានសុខភាព ទទួលបានផលល្អពីការហាត់ប្រាណនោះមកវិញ? ហើយការដែលហាត់ប្រាណ ដោយមានពាក់អាវ “កៅស៊ូ” ថាតើនឹងមានផលប៉ះពាល់អ្វីខ្លះផងដែរ? ព្រោះថាមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា មានបង្អូនប្រជាពលរដ្ឋមួយចំនួន បានទទួលយកការពាក់អាវ “កៅស៊ូ” ហាត់ប្រាណ ដោយមិនបានដឹងពីផលប៉ះពាល់ ចំពោះសុខភាពរបស់ខ្លួន និងជាផលិតមិនស្មើអាវភ្លៀង រីឯតំលៃ ថ្លៃខ្ពស់ជាអាវភ្លៀងកប់ពពក ពាក់ឆាប់រហែក ចំពោះអ្នកដែលធ្លាប់ប្រើប្រាស់ ថាជាផលិតផលមិនសមនឹងតំលៃ ដោយអ្នកខ្លះពាក់បានតែ២ ឬ៣ដង ក៏រហែកទៅហើយ។

ជាមួយគ្នានេះផងដែរ ក៏មានមតិមហាជនជាច្រើន បានលើកឡើងថា តើអ្នកយកផលិតផលទាំងនេះ មកផ្សព្វផ្សាយ អោយប្រជាពលរដ្ឋ ប្រើប្រាស់មានគិតពីផលប៉ះដែរឬទេ ឬមួយគិតតែពីផលចំណេញ ហើយលក់ក្នុងតំលៃមួយដ៏ថ្លៃថែមទៀតផង។ សូមបងប្អូនអ្នកប្រើប្រាស់គួរគិតពិចារណាឡើងវិញ មុនសងទិញផលិតផលទាំងនេះយកប្រើប្រាស់ ថាតើ អាវកៅស៊ូ មួយ អាចប្រើប្រាស់បានរយៈពេលប៉ុន្មានដង ព្រោះមើលទៅគុណភាព ហាក់ដូចទៅនិងអាវភ្លៀង រីឯតំលៃវិញថ្លៃជាងអាវភ្លៀង ហៅមិនលឺ។

ចង់ដឹងថា ការដែលពាក់អាវ “កៅស៊ូ” ហាត់ប្រាណ នឹងមានផលប៉ះពាល់អ្វីខ្លះដល់សុខភាពអ្នកប្រើប្រាស់នោះ ត្រូវបានគណនីហ្វេសបុកមួយឈ្មោះ Henry Navuddh ពន្យល់ និងរៀបរាប់ថា ៖ “តាមពិតអត់ទេ ញើសជាសារធាតុទឹកពីរាងកាយ ពេលអ្នកបែកញើសអ្នកនឹងបាត់ជាតិទឹកពីក្នុងខ្លួន និងសារធាតុអេឡិកត្រូឡៃត៍មួយចំនួនដូចជា អំបិល ប៉ូតាស្យូម ម៉ាញ៉េស្យូម និងកាល់ស្យូម។ បងប្អូនអាចប្រឈមនឹងបញ្ហាខ្វះជាតិទឹកនិងបាត់បង់ជាតិអេឡិកត្រូឡៃត៍ ទៅវិញ។ ចំណែកឯខ្លាញ់មិនបានបាត់បង់មកតាមញើសទេ។ អ្នកខ្លះពាក់រត់ពេលថ្ងៃត្រង់ អាចប្រឈមនឹងការសន្លប់អោយសារក្តៅខ្លាំង (heat stroke)”។

ប្រការដែលត្រឹមត្រូវស្លៀកសំលៀកបំពាក់ស្តើង ឬវាលក្លៀក ឬងាយស្រួលសម្រាប់បត់បែនហាត់ប្រាណក្នុងទីម្លប់ ឬកន្លែងត្រជាក់ មានខ្យល់អាកាសចេញចូល ប្រការនេះ នឹងធ្វើអោយរាងកាយអាចដុតបំផ្លាញកាឡូរីឬជាតិខ្លាញ់បានល្អប្រសើរជាង។

ម្ចាស់គណនីខាងលើ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា បុរសម្នាក់វ័យ៣១ឆ្នាំ ស្លៀកសំលៀកបំពាក់ កៅស៊ូ នេះ រត់រយៈពេល១សប្ដាហ៍។ នៅថ្ងៃចុងក្រោយគឺគាត់ទន់អវយវៈទាំងបួន ល្ហិតល្ហៃអស់កម្លាំង រវើរវាយ រហូតបញ្ជូនមកមន្ទីរពេទ្យ។ គ្រូពេទ្យរកឃើញថាគាត់បាត់បង់អេឡិកត្រូឡៃត៍ច្រើន Na+: 112 mEq/L, K+: 1.8 mmol/L.»។

ក្រោយពីទទួលបានការបកស្រាយ ពីគណនីហ្វេសបុកខាងលើនេះហើយ សូមបងប្អូនដែលជាអ្នកប្រើប្រាស់ គួរគិតពិចារណា ក្នុងការជាវ នូវផលិតផលទាំងនេះយកមកប្រើប្រាស់ ជៀសវាង ត្រូវខកបំណង នាំអោយស្តាយក្រោយ ហើយខឹងអ្នកលក់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ