ខេត្តបន្ទាយមានជ័យ ៖ ក្រុមការងារលោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រី្ត អនុប្រធានទី១ នៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានទៅប្រគល់ជូនលោកលោកវរសេនីយ៍ទោ អ៊ិន សារ៉ន នាយរងសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ នូវសម្ភារ និងគ្រឿងបំពាក់ ជួយសង្រ្គោះគ្រោះមហន្តរាយដោយទឹកជំនន់។

សម្ភាៈរដែលបំពាក់នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយ។

សម្ភារៈនិងឧបកណ៍សម្រាប់សង្រ្គោះគ្រោះមហន្តរាយដែលបានប្រគល់ជូនកងពលតូចថ្មើរជើងលេខ៥១ រួមមាន ៖ វិទ្យុទាក់ទងចំនួន ២គ្រឿង តង់ចំនួន ៣ អាវពោង ៥០អាវ និងខ្សែរសុវត្ថិភាព ១ពាន់ម៉ែត។ ដើម្បីត្រៀមប្រើប្រាស់ក្នុងការឆ្លើយតបអោយទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយទឹកជំនន់កើតឡើងជាយថាហេតុ នៅភូមិសាស្រ្តទិសទី១ បន្ទាយមានជ័យ ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ