ខេត្តបន្ទាយមានជ័យ ៖ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានទទួលប្រជុំជាមួយនាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ឋអូរស្រ្តាលីប្រចាំសេនានុព័ន្ធស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារ សេនាធិការ តំណាងលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានប្រជុំពិភាក្សាតាមប្រព័ន្ឋវីឌីអូហ្ស៊ូម(ZOOM) ជាមួយលោក Anthony Maguire នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ឋអូរស្រ្តាលីប្រចាំស្ថានទូតអូស្ត្រាលី។

ពោលគឺដឹកនាំ លោក-លោកស្រី វរសេនីយ៍ស្នងការរង ចូលរួមសំណេះសំណាលតាមប្រព័ន្ឋវីឌីអូ ZOOM នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

ពិភាក្សាផ្តោតលើកិច្ចសហប្រតិបត្តិការការងារ -សន្តិសុខសណ្ដាប់ធ្នាប់សង្គម -ការបង្ក្រាបបទល្មើស ឧក្រិដ្ឋជនឆ្លងដែន -បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស -បទល្មើសពលករឆ្លងដែនខុសច្បាប់ -ការគ្រប់គ្រងលើពលរដ្ឋចំណូលស្រុក ចំណាកស្រុកតាមមូលដ្ឋាន -ការផ្ដល់ថ្នាំវ៉ាក់សាំងដល់ប្រជាពលរដ្ឋនិងការប្រយុទ្ធប្រឆាំងជម្ងឺកូវីត១៩។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថ្ងៃនោះ។

ចំណែក លោក Anthony Maguire នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ឋអូរស្រ្តាលីប្រចាំស្ថានទូតអូស្ត្រាលី បានសំណូមពរមកថ្នាក់ដឹកនាំនគរបាលខេត្តបន្ទាយមានជ័យ ជួយសម្រួលលើកិច្ចសហប្រតិបត្តិការល្អក្នុងការទប់ស្កាត់បង្រ្កាបបទល្មើសផ្សេងៗ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ