ខេត្តបន្ទាយមានជ័យ ៖ នាយ នាយរងនិងពលនគរបាលការពារព្រំដែនគោកវរៈសេនាតូចលេខ៨៩១ និង៩១១ ចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ បានផ្តល់សំណាកធ្វើតេស្តរកមេរោគកូវីដ១៩។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបានដឹកនាំក្រុមការងារនៃការិយាល័យនគរបាលសុខាភិបាលចុះទៅ តាមបញ្ជាការដ្ឋានវរៈនគរបាលការពារព្រំដែនគោកចំនួន០២ ៖ វរៈ៨៩១ និង៩១១ នៅបន្ទាត់ព្រំដែនកម្ពុជាថៃ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ លើកម្លាំងកម្លាំងចំនួន២៨០នាក់។

លោកបានអោយដឹងថា ៖ ការយកសំណាកដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ បាននឹងកំពុងធ្វើលើលើកម្លាំងកម្លាំងនគរបាលទាំងអស់នៃស្នងការដ្ឋាន គ្រាន់តែត្រូវចាប់ផ្តើមអាទិភាពនៅគោលដៅនិងអង្គភាពណាមុននិងក្រោយប៉ុណ្ណោះ។

ហើយកន្លងមកនិងពេលនេះ ក៏មាននាយ នាយរងនិងកម្លាំងនគរបាលជាច្រើននាក់ហើយបានត្រូវយកសំណាក។ ក្នុងលទ្ធផលវិជ្ជមានកូវីដ១៩ ក៏មានច្រើនដែនៅក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រីវង្ស វ៉ិត អោយដឹងថា ការធ្វើតេស្តខាងលើ លទ្ធផលបានរកឃើញមន្ត្រីនគរបាលមកពីវរៈ ៨៩១ក្នុងចំណោមកម្លាំង១៦៤នាក់ មានវិជ្ជមានជម្ងឺកូវីត០៨នាក់ និងវរៈ ៩១១ ក្នុងចំណោម ១១៦នាក់ មានវិជ្ជមានចំនួន០១នាក់។ សរុបទាំងអស់០៩នាក់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ