ខេត្តបន្ទាយមានជ័យ ៖ ទុស្សេខ្សែភ្លើងកាលពីម៉ោង១១យប់ថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ បង្កឆេះផ្ទះនិងទ្រព្យរបស់ពលរដ្ឋជាស្ត្រីមេម៉ាយនៅភូមិត្របែកឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុកមង្គលបូរី បានអោយដឹងកាលពីថ្ងៃទី២៣ខែកក្កដាថា៖ ផ្ទះមួយខ្នងនោះមានទំហំ៤គុណនឹង៧ម៉ែត្រសង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។ស្ត្រីមេម៉ាយកូនមួយឈ្មោះលឹម សេងលីភេទស្រីអាយុ៤៤ឆ្នាំ បានអោយដឹងថា ការខូចខាតមានតម្លៃ៣០មឺុនបាតប្រាក់ថៃឬជិត១មឺុនដុល្លាសរអា ។គឺមានផ្ទះនិងសំភារៈ ទ្រព្យសម្បត្តិ សំលៀកបំពាក់ ទូរទស្សន៍១គ្រឿង បាស់១ និងសំបុត្របញ្ជាក់កំណើត។

កម្លាំងនគរបាលនិងអ្នកជួយសង្គ្រោះបានទៅជួយពន្លត់ ប៉ុន្តែបានជួយត្រឹមកុំអោយរាលដាលទៅឆេះផ្ទះអ្នកជិតខាង ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ