បន្ទាយមានជ័យ ៖ មន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរនិងជំនាញខេត្តបន្ទាយមានជ័យពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងដូសទី២ ជូនព្រះតេជគុណ ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងលើកទី២ ជូនព្រះតេជគុណ ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត។

ការចុះពិនិត្យនេះ លោក អភិបាល ក៏បានធ្វើការផ្ដាំផ្ញើនិងអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូប ព្រះសង្ឃគ្រប់អង្គទាំងអស់ដែលបាន ទទួលការចាក់វ៉ាក់សាំងលើកទី១ ឬ លើកទី២ ក្ដី គឺត្រូវអនុវត្តតាមការណែនាំ របស់គ្រូពេទ្យរហូតដល់ថ្ងៃកំណត់ទើបវ៉ាក់សាំងមាន សុពលភាពខ្ពស់។

ហើយជាងនេះទៀត ទោះបីយើងទាំងអស់គ្នាបានចាក់វ៉ាក់សាំងបង្ការកូវីត.១៩ ហើយក្ដី ក៏ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលត្រូវអនុវត្តវិធានការ៣ ការពារនិង៣កុំអោយបានខ្ជាប់ខ្ជួនបន្តទៀត។

លោកអភិបាលខេត្តបានកគូសបញ្ជាក់ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូន គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា ការចាក់វ៉ាកសាំងបង្ការការពារជម្ងឺកូវីដ១៩ ប្រគេនព្រះសង្ឃ មន្ត្រីរាជការ អាជីវករ កម្មករ ពលរដ្ឋនៅភូមិសាស្ត្រក្រុងប៉ោយប៉ែត បានបើកយុទ្ធនាការលើកទី១ វាក់ដូសទី១ កាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២១ លើមនុស្សជិត៦មឹននាក់។

ហើយការចាក់ដូសទី២ ត្រួវបានលើកពេលមកធ្វើនៅថ្ងៃទី២១ខែកក្កដា ហើយមានណែនាំពីកាលបរិច្ឆេទ ទីកន្លែងនិងរបៀបត្រូវទទួលការវាក់វ៉ាក់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ