ខេត្តបាត់ដំបង ៖ គ្រាន់តែបបួលទៅបេះត្រប់មិនបាន ទាញចបកាប់ វាយស្រ្តីដែលមានសតិមិនគ្រប់ ស្លាប់ ហើយអូសសពទៅទុកចោលក្នុងផ្ទះ ឋិតនៅក្នុងភូមិតាស្តារ ឃុំតាស្តារ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា ជនបង្ក ឈ្មោះវិត អាយុជាង២០ឆ្នាំ ទីតាំងរស់នៅមិនពិតប្រាកដ នៅថ្ងៃកើតហេតុបានបបួលស្ត្រីជាដៃគូ ឈ្មោះប៉ែត រ័ត្ន ដែលមានសតិមិនគ្រប់ដូចគ្នាទៅដើរលេង នឹងទៅបេះត្រប់ដែលនៅក្បែរនោះ ប៉ុន្តែជនរងគ្រោះបានបដិសេធមិនព្រមទៅជាមួយក៏កើតចិត្តខឹង ហើយបានទាញចបកាប់ វាយសំពងទៅលើស្ត្រីជនរងគ្រោះផ្ទួនៗ រហូតស្លាប់ រួចបានអូសសពទៅក្នុងផ្ទះ។

សមត្ថកិច្ចបានអោយដឹងថា ៖ ក្រោយកើតហេតុភ្លាមៗនគរបាលជំនាញស្រុកសំពៅលូនបានចុះទៅពិនិត្យសាកសពជនរងគ្រោះ និងបាននាំខ្លួនជនដៃដល់ទៅកាន់អធិការដ្ឋាននគរបាលដើម្បីសាកសួរបន្ថែមតាមនីតិវិធី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ