(ភ្នំពេញ)៖ក្រុមកណ្តុរដោះមីនថ្មី ដែលបានឆ្លងកាត់ការវឹកហាត់ហិតក្លិនស្វែងរកមីនកប់ក្នុងដី បន្សល់ទុកតាំងពីសម័យសង្គ្រាមស៊ីវិលអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍។

ក្រុមកណ្តុលដោះមីនថ្មីពូជអាហ្វិ្រកចំនួន ២០ក្បាល ទើបនាំមកពី តង់ហ្សានី និងបានទទួលការហ្វឹកហាត់បានយ៉ាងដិតដល់។ ពួកវាទាំងអស់ធ្វើការហិតក្លិនដោះមីនបានយ៉ាងងាយ ហើយពួកវាក៏មិនខ្វល់ថាអ្នកណាជាអ្នកមើលថែវាដែរ បានន័យថាអ្នកណាក៏អាចមើលថែវាបានដែរ ហើយរឿងសំខាន់ទៀតនោះគឺពួកវាមិនខាំ ឬកាត់ នេះបើតាប្រសាសន៍លោក សូ ម៉ាឡែន ថ្លែងប្រាប់អ្នកសារព័ត៌មានបរទេសកំពុងបង្វឹកកណ្តុល ៧ក្បាល នៅខេត្តព្រះវិហារ។

សូមជម្រាបជូនថា យោងតាមរបាយការណ៍របស់CMAAចេញផ្សាយកាលពីឆ្នាំ២០១៩ បានអោយដឹងថា ចាប់តាំងពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០១៩ មានជនរងគ្រោះដោយសារមីន និងសមណល់ជាតិផ្ទុះពិសង្គ្រាមចំនួន៦៤៨៤៩នាក់ ហើយក្នុងចំណោមជនរងគ្រោះទាំងអស់នេះ មានជនរងគ្រោះដោយសារគ្រាប់មីន ៥១០៩៤នាក់(៧៩%)និងសំណល់ជាតិផ្ទុះពីសង្រ្គាម១៣៧៥៥(២១%) ជនរងគ្រោះស្លាប់១៩៧៧៩(៣១%)របួស៣៦០២៤នាក់(៥៥%) និងពិការអវៈយវៈ៩០៤៦នាក់(១៤%)។ ជនរងគ្រោះជាបុរស៥២៥៤៣នាក់(៨១%) ក្មេងប្រុសអាយុក្រោម១៨ឆ្នាំ ៦០៦៦នាក់(៩%)ស្រ្តី៤៧៨៧នាក់(៨%)ក្មេងស្រីអាយុក្រោម១៨ឆ្នាំ១៣៩០នាក់(២%)និងជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ៦៣នាក់(០%)។ក្រៅពីនេះក៏នៅជាប្រទេសមួយដែលមានជនពិការជ្រើនបំផុតក្នុងពិភពលោក ដែលមានប្រជាជនច្រើនជាង ៤០,០០០នាក់ ត្រូវបានពិការដៃ ជើង ដោយសារគ្រាប់មីន។

កណ្តុរក្រុមថ្មីចូលមកចំនួសក្រុមកណ្តុរចាស់ទើបចូលនិវត្តន៍ ក្នុងនោះក៏មានកណ្តុរ «ម៉ាកាវ៉ា» ដែលធ្លាប់ទទួលជំនាញហិតក្លិនដោះមីនបានដល់ ៧១គ្រាប់ ក្នុងនោះមាន ២៨គ្រាប់ដោះបានជោគជ័យ ក្នុងកំឡុងរយៈពេល ៥ឆ្នាំ។ កាលពីឆ្នាំមុនកណ្តុរ «ម៉ាកាវ៉ា» បានទទួលមេដាយមាសពីអង្គការអន្តរជាតិ (PDSA) ក្នុងចក្រភពអង់គ្លេស។

លោក សូ ម៉ាឡែន អ្នកមើលថែកណ្តុរបានថ្លែងថា កណ្តុរទាំងនេះមានជំនាញហិតក្លិនដ៏អស្ចារ្យដែលធានានូវលទ្ធផល។ រឿងដែលត្រូវបំបែកពួកវាចេញពីគ្នាគឺស្ថិតនៅលើគុណភាពនៃការធ្វើការរបស់ពួកវា។
រឿងខុសផ្លែកនោះគឺ «ម៉ាកាវ៉ា» ជាកណ្តុះ Hero ធ្វើការបានលឿនជាងកណ្តុលផ្សេងៗ ទាំងនេះបើតាមលោក សូ មាឡែនថ្លែងប្រាប់ទៅអ្នកសារព័ត៌មានបរទេស៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ