បន្ទាប់ ពី មាន រឿង តវ៉ា ពី សំណាក់ កម្មករ ដែល ធ្វើ ការ ឲ្យ ក្រុមហ៊ុន ក្រុងរណបឆាយណា របស់ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា ថា មិន បាន បើក លុយ ឲ្យ កម្មករ ជា ច្រើន ថ្ងៃ ភ្លាម ធ្វើ ឲ្យ មាន ការ ភ្ញាក់ ផ្អើល ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណបChina poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា បាន ប្រកាស ស្វែង រក អ្នក ទទួល ម៉ៅការ សាង សង់ អាគារ នោះ ភ្លាមៗ។
លោក ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណបChina poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា បាន បង្ហោះ លើ បណ្ដាញ សង្គម ផ្ទាល់ ខ្លួន លោក ថា” ខ្ញុំបាទប៉ែន វុទ្វី ជា អ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណបChina poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា សូមគោរពអញ្ជើញលោកពៅសុខសាន្ត ហៅ big ដែលជាមេម៉ៅការសាងសង់ អាគារពាណិ ជ្ជកម្ម គ្រោង ចំនួន 30 អាគារនៅគំរោង សូមចូលរួមដោះស្រាយជាមួយ ពុកម៉ែបងប្អូន កម្មករកម្មការិនី ចំនួន ជាង 200 នាក់។ និងគោរពកាតព្វកិច្ចតាមកិច្ចសន្យាព្រមព្រៀងជាមួយក្រុមហ៊ុនជាបន្ទាន់ បើពុំដូច្នោះទេក្រុមហ៊ុននឹងបង្ខំចិត្តធ្វើតាមផ្លូវច្បាប់។ ខ្ញុំបាទបានព្យាយាម ទាក់ទងជាច្រើនលើក ច្រើនសារតែលោក មិន ព្រម លើកទូរស័ព្ទព្រោះវាគឺជាការ គេចវេសដែលធ្វើឲ្យប៉ះ ពាល់កិត្តិយស ក្រុម ហ៊ុន យ៉ាង ធ្ងន់ធ្ងរ។”
តាម ការ បញ្ញាក់ បន្ថែម របស់ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណបChina poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រាបានបញ្ចាក់ផងដែល ថាកន្លងមកអោយតែលោក ពៅ សុខសាន្ដ ដែល ជា មេការ ខាង លើ ឲ្យ តែ មក សុំ ពិគ្រោះ សំណើរបើកប្រាក់ ឈ្នួល ជូនបុគ្គលិក (ខ្ចី)ខាងក្រុមហ៊ុនតែងតែសម្របសម្រួលជូនជានិច្ចតែដោយឡែកនៅថ្ងៃទី 11 ខែ 6 ឆ្នាំ 2021 នេះលោកពៅសុខសាន្តពុំបានផ្ដល់ពត៌មានជូនមកក្រុមហ៊ុនទេ។ បែរជាបាត់ដំណឹង ហើយ ខាងក្រុមហ៊ុនទាក់ទងមិនបានទៅវិញ។
គិត ម ក ដល់ ម៉ោង នេះ នៅ មិន ទាន់ ដឹង ថា ការ ដោះ ស្រាង ស្ដី ពី ការ តវ៉ា របស់ កម្មករ ខាង លើ ដោះ ស្រាយ ដល់ ចំណុច ណា នៅ ឡើយ នោះ ទេ យើង នឹង រង់ ចាំ មើល លទ្ធផល ទាំង អស់ គ្នា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ