កើនឥឡូវ
ក្រុមហ៊ុន ហេង ហាក់ម៉ុង បដិសេធមិនបានពាក់ព័ន្ធក្នុងការ ឈូសឆាយ លើផ្ទៃដីអាស្រ័យផល របស់បងប្អូនប្រជាពលរដ្ឋនោះទេ
ភ្នំពេញ ៖ ក្រុមហ៊ុន ហេងហាក់ម៉ុង ទទួលបានការ អនុញ្ញាតច្បាប់ វិនិយោគលើគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិខ្នាតតូច (ទំហំដីមិនលើសពី ១០ហិកតា) នៅក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រឧទ្យានជាតិ ព្រះមុនីវង្ស«បូកគោ» ឃុំព្រែកត្នោត ស្រុកទឹកឈូរ ខេត្តកំពត។ និងមិនបានពាក់ព័ន្ធក្នុងការ ឈូសឆាយ លើផ្ទៃដីអាស្រ័យផល របស់បងប្អូនប្រជាពលរដ្ឋនោះទេ។
ក្នុងនោះដែរភាគីខាងក្រុមក៏បានបញ្ជាក់ផងដែរថា ដោយយោងលើ លិខិតលេខ ៦២៩ ស.ណ.ប.ស្ថ...
ករណីបងប្អូនទាស់គ្នាបែកផ្សែង នៅខេត្តព្រះសីហនុ រឿងបញ្ចុះ សពម្តាយ ដោយសារមានអ្នកញុះញង់
ខេត្តព្រះសីហនុ ៖ រឿងរ៉ាវ បងប្អូនប្រុសស្រី ៣នាក់ទាស់គ្នា បែកផ្សេង (ដណ្តើមសពម្តាយយកទៅបញ្ចុះ) គីជាបញ្ហាមិនចុះសម្រុងគ្នា រវាងប្អូនប្រុសនិងបងស្រីព្រមទាំងសាច់ញាតិក្រោមហេតុផលផ្សេងគ្នា។ នេះបើតាមការអោយដឹងពីភាគីខាងបងស្រីទាំង២។
តាមអ្នកស្រីស៊ុន វណ្ណីនិងអ្នកស្រីស៊ុន វណ្ណា បានអោយដឹងថា ការប្រារព្វពិធិបុណ្យសពម្តាយរបស់គាត់បានធ្វើឡើងជាលក្ខណះគ្រួសារទៅតាមប្រពៃណី ខ្មែរចិន ដោយមានការចូលរួមពីសាច់ញាតិនិងអ្នកស្រុក។ ការប្រារព្វពិធីបុណ្យសពមិនមែនធ្វើឡើងក្នុងគោលបំណងដណ្តើមសពដណ្តើមកេរិ៍មរតកឬធ្វើឡើងដើម្បីហុយស៊ុយនោះឡើយ។
អ្នកស្រីស៊ុន វណ្ណីនិងអ្នកស្រីស៊ុន វណ្ណា បានអោយដឹងទៀតថា ការទាស់ទែងគ្នាជាបញ្ហាមិនចុះសម្រុងគ្នា រវាងបងប្អូនព្រមទាំងសាច់ញាតិក្រោមហេតុផលផ្សេងគ្នាដែលប្អូន ប្រុស ចង់បញ្ចុះសពតាមបណ្តាំម្តាយនៅវត្តពោធិ៍មានជ័យក៏ប៉ុន្តែជាក់ស្តែងពុំទាន់មានកន្លែងទីតាំងបញ្ចុះសមរម្យ(ពុំទាន់មានចេតិយនៅឡើយ)ព្រមទាំង...
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ត្រូវត្រួតពិនិត្យរកវីរុសអូមីមីក្រុងនៃជម្ងឺកូវីដ១៩លើគ្រប់ពលករឆ្លងមកពីថៃនៅច្រកព្រំដែន
(បន្ទាយមានជ័យ) ៖ ជំនាញបានស្នើរឲ្យបងប្អូនពលករខ្មែរធ្វើការនៅប្រទេសថៃនិងម៉ាឡេស៊ី ដែលឆ្លងដែនមកពីថៃចូលតាមច្រកទ្វារព្រំដែនអូរស្មាច់ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យនិងច្រកព្រំដែនអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ត្រូវត្រួតពិនិត្យអោយម៉ត់ចត់រកវីរុសអូមីក្រុងនៃជម្ថឺកូវីដ១៩ ។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យបានអោយដឹងថ្ងៃទី០៩ខែកុម្ភៈថា: អ្នកពាក់ព័ន្ធត្រូវតែបង្កើនការចូលរួមសហការឲ្យបានខ្ចប់ខ្ចួនជាមួយមន្រ្តីសុខាភិបាលជួរមុខដើម្បីត្រួតពិនិត្យសុខភាពរបស់បងប្អូនខណះបច្ចុប្បន្ននេះវិរុសបម្លែងខ្លួនថ្មីប្រភេទអូមីក្រុងកំពុងមានការរាតត្បាតពីប្រទេសថៃនោះ។
លោកបាន្ថែមថា នៅដើមឆ្នាំ២០២២នេះពលករឆ្លងដែនចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់មានចំនួន៥នាក់ហើយដែលឆ្លងមកមានផ្ទុកវិរុសបម្លែងខ្លួនថ្មីប្រភេទអូមីក្រុង។
ក្នុងនោះដែរមន្រ្តីសុខាភិបាលបានរៀបចំនឹងមើលថែសុខភាពរបស់ពួកគាត់ដោយមានយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានសុខភាពជាប់ជាប្រចាំនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដនៅចំណុចភូមិផ្អុង។
ឯលោកវរសរនីយ័សេនីយ៍ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅប្រចាំការនៅស្ថានីយ៍ទទួលពលករខ្មែរបានអោយដឹងថ្ងៃទី០៩ខែកុម្ភ:ថា: ពីថ្ងៃទី០១ខែុម្ភ: មក ក្នុងចំណោមពលករខ្មែរវិលពីប្រទេសថៃតាមច្រកព្រំដែនអួរបីជាន់ក្នុង១ថ្ងៃៗពី១៥០ទៅ៣០០នាក/១ថ្ងៃៗ មានវិជ្ជមានកូវីដ១៩ វិរុសអូមីក្រុងចំនួន.៧នាក់ /៤នាក់ ។
លោកបន្តថា ចំពោះមុខគ្រូពេទ្យផ្នែកសុខាភិបាលនិងសមត្ងកិច្ចពាក់ព័ន្ទបានយកចិត្តទុកដាក់លើការត្រួតពិនិត្យសុខភាពពលករ ពិសេសលើរកវិរុសមីក្រុងនៃជម្ងឺកូវីដ១៩ ៕ ...
ស្ថានទូតចិនប្រចាំសហរដ្ឋអាម៉េរិក ៖ របាយការណ៍របស់អាម៉េរិក អំពីវីរុសកូរ៉ូណា មិនអាចជឿទុកចិត្តបាន
អន្តរជាតិ ៖ ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិកបានថ្លែងនៅថ្ងៃសុក្រទី២៧សីហាថា របាយការណ៍របស់សហគមន៍ចារកម្មអាម៉េរិកអំពីប្រភពដើមនៃជំងឺកូវីដ១៩ គឺ "មិនគួរឱ្យជឿទុកចិត្តបែបវិទ្យាសាស្ត្របាននោះឡើយ" ហើយការអះអាងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា ប្រទេសចិនខ្វះតម្លាភាពគឺគ្រាន់តែជាលេសនយោបាយនិងការម៉ាក់ងាយប៉ុណ្ណោះ។
របាយការណ៍សង្ខេបចំនួនពីរទំព័ររបស់ការិយាល័យនាយកនៃទីភ្នាក់ងារចារកម្មជាតិដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ មិនបានច្រានចោលនូវប្រភពនៃកូវីដ១៩ដែលកើតឡើងទាំងបែបធម្មជាតិនិងកើតឡើងដោយឧបទ្ទេវហេតុពីមន្ទីរពិសោធន៍ ប៉ុន្តែរបាយការណ៍អះអាងថា ចិន "បន្តរារាំងការស៊ើបអង្កេតរបស់សាកលលោក ដោយជំទាស់មិនព្រមចែករំលែកព័ត៌មាននិងបន្ទោសប្រទេសដទៃ"។
ទន្ទឹមនឹងនេះ សេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយសេតវិមានអាម៉េរិកក៏បានអះអាងដែរថា ចិនព្យាយាមរារាំងការស៊ើបអង្កេតរបស់អន្តរជាតិនិងបានច្រានចោលការអំពាវនាវឱ្យមានតម្លាភាព។ សេចក្ដីថ្លែងការណ៍នោះជំរុញដៃគូរបស់អាម៉េរិកឱ្យដាក់សម្ពាធលើប្រទេសចិន។
ស្ថានទូតចិនបានថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយថា "ភាគីចិនបង្ហាញការប្រឆាំងយ៉ាងមុតមាំនិងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះករណីនេះ"។
ស្ថានទូតចិនបានកត់សម្គាល់ថា ការតាមរកប្រភពជំងឺកូវីដគឺជារឿងពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ, វាគួរតែទុកឱ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការ មិនមានទុកឱ្យអ្នកជំនាញចារកម្មនោះទេ។
ស្ថានទូតចិនបានបន្តក្នុងសេចក្ដីថ្លែងការណ៍នោះទៀតថា គេមិនដែលឃើញខ្វះនូវស្នាដៃណាមួយពីសំណាក់សហគមន៍ចារកម្មអាម៉េរិកនោះឡើយ ដូចជាការប្រប្រាស់បំពង់ម្សៅបោកគក់ដើម្បីចោទប្រកាន់ប្រទេសអ៊ីរ៉ាក់អំពីការកាន់កាប់អាវុធប្រល័យលោក ឬក៏ប្រឌិតវីដេអូក្រុម "មួកស"...
តោះមកមើលពីរបៀបដែលអាម៉េរិកបង្កើតការកុហកថ្មី
អន្តរជាតិ ៖ ទីភ្នាក់ចារកម្មអាម៉េរិកនឹងចេញរបាយការណ៍មួយអំពីប្រភពដើមនៃមេរោគកូរ៉ូណា នៅពេលអំឡុងរយៈពេល៩០ថ្ងៃនៃកាលផុតកំណត់ឈានមកដល់ក្នុងរយៈពេលពីរថ្ងៃទៀត។ ប៉ុន្តែថាតើរបាយការណ៍នោះនឹងមានភាពគួរឱ្យជឿទុកចិត្តបានដែរឬយ៉ាងណា គឺ នៅតែជាមន្ទិល។
តើទីភ្នាក់ងារចារកម្មអាម៉េរិកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលយកបេសកកម្មបែបនេះដែរឬទេ? ចម្លើយគឺថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេ បើទោះជាពិភពលោកជឿថារចនាសម្ព័ន្ធចារកម្មអាម៉េរិកមានអនុភាពខ្លាំងក៏ដោយ។
ការស្វែងរកប្រភពដើមគឺជាបេសកកម្មដែលគួរតែជាការងាររបស់អ្នកវិទ្យាសាស្ត្រ។ នៅពេលដែលអ្នកវិទ្យាសាស្ត្រភាគច្រើននៅជុំវិញពិភពលោកជឿថា វីរុសកូរ៉ូណាហាក់ឆ្លងពីសត្វមកមនុស្ស វាជារឿងគួរឱ្យហួសចិត្តដែលប្រធានាធិបតីអាម៉េរិកចូ បៃដិនបញ្ជាឱ្យទីភ្នាក់ងារចារកម្មស៊ើបអង្កេតប្រភពដើមនៃជំងឺ។
ប៉ុន្តែតាមទស្សនៈផ្សេងទៀត វាជារឿងដែលអាចយល់បានដែលថារដ្ឋាភិបាលចូបៃដិនគួរតែធ្វើដូច្នេះ ពីព្រោះការស្វែងរកប្រភពនៃជំងឺមិនដែលត្រូវបានពិចារណាដោយក្រុងវ៉ាស៊ីនតោនជាបញ្ហាវិទ្យាសាស្ត្រនោះឡើយ។ ផ្ទុយទៅវិញ ក្រុងវ៉ាស៊ីនតោនបានចាត់ទុករឿងនេះជាបេសកកម្មនយោបាយជាយូរយារណាស់មកហើយ។
ដើម្បីឱ្យជាក់ច្បាស់ រឿងនេះបានក្លាយបេសកកម្មដើម្បីប្រឌិតភស្តុតាងដែលចោទប្រកាន់វិទ្យាស្ថានរោគវិទ្យាអ៊ូហានជាប្រភពបញ្ចេញមេរោគ។ ដើម្បីធ្វើដូច្នេះបាន វាជារឿងធម្មតាទៅហើយដែលបណ្តាទីភ្នាក់ងារចារកម្មអាម៉េរិកត្រូវបានផ្ដល់ភារកិច្ចឱ្យស៊ើបអង្កេត។
ចំពោះការស៊ើបអង្កេតដែលត្រូវ "ស្វែងរក" ភស្តុតាងដើម្បីគាំទ្រការសន្និដ្ឋានដែលរដ្ឋាភិបាលចូបៃដិនបានទាមទារនោះ គ្មានអ្នកវិទ្យាសាស្ត្រណាអាចធ្វើការងារខ្លួនបានឡើយ ដោយសារវាមិនមែនជាការស្វែងរកបែបវិទ្យាសាស្ត្រ។
គ្មាននរណាម្នាក់គួរបំភ្លេចភស្តុតាងដែលទីភ្នាក់ងារចារកម្មអាម៉េរិកបានប្រឌិតឡើងដើម្បីចោទប្រកាន់សាដាម...
ចិនចេញវិធានការតឹងរ៉ឺងបំផុត ខ្លាចក្រែងមានការរាត្បាតធ្ងន់ធ្ងរឆ្លងកូវីដ១៩កំឡុងពេលចូលឆ្នាំចិន
ចិន ៖ ចិនបានចេញវិធានការទប់ស្កាត់ដ៏តឹងរ៉ឹងបំផុត ខ្លាចក្រែងការរាត្បាតធ្ងន់ធ្ងរឆ្លងកូវីដ១៩ ដោយសង្កត់ធ្ងន់ទៅលើការធ្វើដំណើរ នឹងការជំរុញអោយមានការទិញអ៊ីវ៉ាន់តាមប្រព័ន្ធអនឡាញជំនួសវិញ។ រដ្ឋាភិបាលចិន បានដាក់ចេញវិធានការការពារ និងការរីករាលដាលជំងឺកូវីដ១៩អោយបានតឹងរ៉ឹងបំផុត មូលហេតុបណ្ដាលអោយមានហានិភ័យពីជំងឺកូវីដនៅក្នុងកំឡុងពេលរដូវរងា និងរដូវស្លឹកឈើលាស់ ជាពិសេស ក្នុងកំឡុងពេលពិធីបុណ្យចូលឆ្នាំចិន ដែលកំពុងជិតចូលមកដល់។
លោក ជើង អ៊ីស៊ីង អនុប្រធានគណៈកម្មាការសុខភាពនៃប្រទេសចិន NHCបានថ្លែងប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរចិន នឹងព្យាយាមកាត់បន្ថយការធ្វើដំណើររបស់ប្រជាពលរដ្ឋ នឹងជម្រុញអោយមានការទិញឥវ៉ាន់តាមអនឡាញជំនួស ក្នុងថ្ងៃឈប់សម្រាក រួមជាមួយដល់ការត្រៀមលក្ខណៈក្នុងការកំណត់បិតបវេសនាកាល...
វៀតណាមកំណត់ជើងហោះហើរចូលប្រទេសរហូតដល់ថ្ងៃចូលឆ្នាំចិន
(វៀតណាម) ៖ នាយករដ្ឋមន្រ្តីវៀតណាមប្រកាសកំណត់ជើងហោះហើរចូលប្រទេសរបស់ខ្លួន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃចុងបញ្ជាប់នៃថ្ងៃចូលឆ្នាំចិន ដើម្បីកាត់បន្ថយហានីភ័យជំងឺឆ្លងកូវីដ១៩។
លោកង្វៀន សួនហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម បានប្រកាសកាលពីថ្ងៃទី១០ខែមករា ថា វៀតណាមនឹងកំណត់ជើងហោះហើរចូលប្រទេស ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃបញ្ជាប់ចូលឆ្នាំចិន ដែលឆ្នាំចិននេះនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែកុម្ភៈ ដែលនាំអោយប្រជាពលរដ្ឋវៀតណាមចាប់ផ្ដើមធ្វើដំណើរទៅប្រទេសវិញ នៅថ្ងៃឆ្លងឆ្នាំចិន ដើម្បីកាត់បន្ថយហានីភ័យឆ្លងរីករាលដាល មេរោគថ្មីកូវីដ១៩ បណ្ដាលមកពីការរីករាលនៃជំងឺកូវីដ១៩នៅក្នុងកំឡុងពេលចូលឆ្នាំចិន ដែលជាថ្ងៃឈប់សំរាកដ៏សំខាន់របស់ពលរដ្ឋវៀតណាម និងអនុញ្ញាត្តិចំពោះតែជើងហោះហើរចាំបាច់...
ដូណាល់ត្រាំ៖កូវីដ១៩អាក្រក់ជាងមហាភេរវកម្ម១១កញ្ញា និងការវាយប្រហារលើPearl Harborដោយជប៉ុនទៅទៀត
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា ជំងឺរាតត្បាតសកលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីនេះ គឺកំពុងបង្កឲ្យបញ្ហាសម្រាប់សហរដ្ឋអាមេរិក អាក្រក់ជាងបញ្ហា ភាលហាប៊ឺ (Pearl Habor) និងមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញានោះទៅទៀត។នេះបើតាមការផ្សាយរបស់សារព័ត៌មានChannelNewsAsia នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។
នៅថ្ងៃពុធម្សិលមិញនេះ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាននានា នៅសេតវិមានថា នេះជាគឺជាការវាយប្រហារដ៏អាក្រក់បំផុត ដែលយើងមិនធ្លាប់ជួបប្រទះ...
ប្រទេសថៃមានវឌ្ឍនភាពក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំង កូវីដ១៩
(បាងកក)៖ កាលពីថ្ងៃពុធម្សិលមិញនេះក្រសួងសុខាភិបាលថៃ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អាជ្ញាធរសុខាភិបាលរបស់ខ្លួន មានការរីកចម្រើនក្នុងការបង្កើតវ៉ាក់សាំងសម្រាប់ការពារ និងប្រឆាំងកូវីដ១៩ បន្ទាប់ពីការធ្វើតេស្ដគំរូបឋមក្នុងមន្ទីរពិសោធន៍ បានបង្ហាញលទ្ធផលជោគជ័យ។ នេះបើតាមការចេញផ្សាយរបស់ សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។
លោកវេជ្ជបណ្ឌិត អូផាស់ កានកាវីនផុង (Opas Karnkawinpong) ជាអគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល សារធារណៈថៃ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមអ្នកស្រាវជ្រាវថៃបានចាក់គំរូវ៉ាក់សាំង DNA...
បារាំងនឹងរឹតត្បិតប្រជាជន មិនឲ្យធ្វើដំណើរទៅក្រៅប្រទេសនារដូវក្តៅ ដើម្បីទប់ស្កាត់រលកទី២នៃការផ្ទុះ COVID-19
(ប៉ារីស)៖ ប្រធាធិបតីបារាំងលោក អែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron ) បាននិយាយថា ប្រជាជនបារាំងទាំងអស់ នឹងត្រូវចំណាយពេលឈប់សម្រាករដូវក្ដៅនៅក្នុងប្រទេស ខណៈការធ្វើដំណើរកម្សាន្តអន្តរជាតិ និងការធ្វើដំណើរនៅក្នុងតំបន់អឺរ៉ុប អាចនឹងត្រូវបានរឹតត្បិត ដើម្បីទប់ស្កាត់រលកទី ២ នៃការឆ្លងរាតត្បាត COVID-19។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ នៅថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។
លោក ម៉ាក្រុង ក្នុងពេលបំពេញទស្សនកិច្ច...